ឯកឧត្តម ជុំ កុសល ៖ អ្នកគ្រាន់តែជាអ្នកលេងហ្វេសបុកធម្មតាម្នាក់ប៉ុណ្ណោះ ហើយសូមកុំយកតួនាទីជាអ្នកសារព័ត៌មានមកប្រើ

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិកាក្រសួងព័ត៌មាន បានសរសេរបង្ហោះនៅមុននេះបន្តិចថា “ នៅពេលអ្នកប្រកាសខ្លួនជាអ្នកសារព័ត៌មាន អ្នកត្រូវប្រាប់ពីប្រវត្តិរបស់អ្នកឲ្យគេដឹងផងថា ៖ អ្នកបម្រើការងារនៅអង្គភាពព័ត៌មានណា? មានអាជ្ញាប័ណ្ណពីក្រសួងត្រឹមត្រូវទេ ? ហើយអ្នកធ្លាប់បានសិក្សាជំនាញសារព័ត៌មានទេ ? ធ្លាប់មានបទពិសោធន៍លើវិស័យព័ត៌មានបានប៉ុន្មានឆ្នាំហើយ ? ។ តើអ្នកយល់ពាក្យ « ព័ត៌មាន » ដែលភាសាបរទេសហៅថា « News » ច្បាស់ហើយឬនៅ ? និងស្គាល់ពីតួនាទីអ្នកសារព័ត៌មានច្បាស់ទេ ? ។
បើអ្នកមិនមាននិងមិនយល់សំនួរខាងលើនេះ នោះអ្នកមិនមែនជាអ្នក« សារព័ត៌មាន» ទេគឺអ្នកគ្រាន់តែជាអ្នកលេងហ្វេសបុកធម្មតាម្នាក់ប៉ុណ្ណោះ ហើយសូមកុំយកតួនាទីជាអ្នកសារព័ត៌មានមកប្រើ វានាំឲ្យខូចដល់អ្នកសារព័ត៌មានដែលមានសញ្ញាប័ត្រ មានវិជ្ជាជីវៈត្រឹមត្រូវ ។
ពាក្យ« News » មកពីពាក្យ៖
N : North មានន័យ ខាងជើង
E. : East មានន័យ ខាងកើត
W : West មានន័យ ខាងលិច
S. : South មានន័យ ខាងត្បូង
ក្នុងន័យនេះគឺតម្រូវឲ្យអ្នកសារព័ត៌មានត្រូវស្គាល់ទិសឲ្យបានគ្រប់ មានន័យថា អ្នកសារព័ត៌មានត្រូវចេះប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយសិនមុននឹងចុះផ្សាយ ។ អ្នកសារព័ត៌មានមិនមែនជាអង្គវិនិច្ឆ័យសម្រេចសេចក្តីឲ្យអ្នកនេះខុស អ្នកនោះត្រូវ ការពារអ្នកនេះវាយប្រហារអ្នកនោះ ទទួលឯកសារខាងនេះបដិសេធខាងនោះ និយាយពាក្យពីរោះជាមួយខាងនេះ ប្រើពាក្យជេរប្រទិចខាងនោះនិងគំរាមកំហែងអ្នកណាម្នាក់បានឡើយ ក្រៅពីធ្វើជាអ្នកនាំដំណឹងតែប៉ុណ្ណឹង ។ ”
ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិកាក្រសួងព័ត៌មាន បានសរសេរបង្ហោះបែបនេះ ក៏ព្រោះតែឯកឧត្តមលោកមានឆន្ទៈចង់ឲ្យអ្នកសារព័ត៌មាន មានវិជ្ជាជីវៈត្រឹមត្រូវ ដោយសារការចេះដឹងដែលទទួលបានពីការៀនសូត្រពីសាលាដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ និងតាំងខ្លួនជាអ្នកសារព័ត៌មាន ត្រូវចេះប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយសិនមុននឹងចុះផ្សាយ ហើយក៏មិនមែនជាអង្គវិនិច្ឆ័យសម្រេចសេចក្តីឲ្យអ្នកនេះខុស អ្នកនោះត្រូវ ការពារអ្នកនេះវាយប្រហារអ្នកនោះ ទទួលឯកសារខាងនេះបដិសេធខាងនោះ និយាយពាក្យពីរោះជាមួយខាងនេះ ប្រើពាក្យជេរប្រទិចខាងនោះនិងគំរាមកំហែងអ្នកណាម្នាក់បានឡើយ ក្រៅពីធ្វើជាអ្នកនាំដំណឹងតែប៉ុណ្ណោះ ៕
អត្ថបទដែលជាប់ទាក់ទង