ជោគជ័យថ្មីបន្ថែមទៀតរបស់វិស័យសុខាភិបាលនៃកម្ពុជា
ភ្នំពេញ៖ រហូតដល់ម៉ោង០៧:០០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ទោះបីជាមិនមានករណីជាសះស្បេីយថ្មីយ៉ាងណាក៏ដោយ ជាសរុបយេីងមាន ១១៧នាក់ជាសះស្បេីយដដែល និងអ្នកជំងឺនៅសល់កំពុងសំរាកព្យាបាលនៅពេទ្យចំនួន ៥នាក់(ស្លាប់គ្មាន )។
ពិតមែនតែពុំទាន់រកឃេីញករណីថ្មីទៀតក៏ដោយ សូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១១៤៦១ ស្មេីនឹង ៧១៦ ក្នុង១លាននាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥


