Detail Top Banner

អគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នង និងផ្ទះបាយមួយកន្លែងអស់ទាំងស្រុង


ខេត្តកំពង់ស្ពឺ៖ ផ្ទះមួយកន្លែង និងផ្ទះបាយ ត្រូវអអគ្គីភ័យលេបត្របាក់ហ្មត់ ខណៈឆ្លងចរន្តអគ្គីសនី ហើយសំខាន់នោះផ្លូវតូច ជាអកុសលរថយន្តពន្លត់អគីភ័យចូលមិនចុះ មិនអាចទៅជួយសង្គ្រោះបាន ហេតុការនេះបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ។

ករណីភ្លើងឆេះផ្ទះមួយកន្លែងនេះស្ថិតនៅភូមិព្រៃរំដួល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ម្ចាស់ផ្ទះ​​ឈ្មោះ ខឹម ថន ភេទស្រី អាយុ៦២ឆ្នាំ ប្ដីឈ្មោះ សំ រ៉ុម អាយុ៦១ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ដំបូលប្រកក្បឿង ជញ្ជាំងក្ដារ រនៀបក្ដា និងផ្ទះបាយ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ជញ្ជាំងស្លឹក ដំបូលប្រក់សង្កសី ។
ការខូចខាតមានដូចជា ឆេះផ្ទះ និងផ្ទះបាយអស់ទាំងស្រុង ខោអាវ ចានឆ្នាំង ម៉ូតូម៉ាកហុងដាសេ១២៥ ចំនួន ២គ្រឿង ម៉ាស៊ីនបូមទឹក១គ្រឿង ម៉ាស៊ីនត្រង់តាន័រ១គ្រឿង មេក្រូ១គ្រឿង លុយចំនួន​១០០០០០០៛(មួយលានរៀល) ត្រូវបានខូចខាតអស់ទាំងស្រុង។
ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជាយើង មានការប្រុងប្រយ័ត្នខ្ពស់បំផុតបញ្ហាភ្លើងមិនថាអគ្គសនី ឬភ្លើងចង្ក្រានគ្រប់ប្រភេទ ព្រោះខែនេះគឺជាខែក្ដៅផង៕ ដោយ អ៊ុំ ចិត្ត្រា

អត្ថបទដែលជាប់ទាក់ទង