ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
<<ក្រោមព្រះរាជហឫទ័យទុក្ខដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា និងក្រោមព្រះរាជសកម្មភាពដង្ហែតាមព្រះរាជគំរូវីរភាពដ៏វិសេសវិសាលរបស់ ព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានចូលរួមចំណែកយ៉ាងទាន់ពេលវេលាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19 តាមរយៈការសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ៣០មុឺនដុល្លា រសម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្តាត់ការរីករាលដាល នៃជំងឺ COVID-19 ។
ក្រោមព្រះតេជៈបារមី និងព្រះរាជហឫទ័យប្រកបដោយទសពិរាជធម៏របស់ ព្រះអង្គ ទាំងទ្វេបានធ្វើឲ្យសប្បុរជននានា ចូលរួមចំណែកជាវិភាគទានជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ថរិកាដែលទទួលបានមានចំនួន 13998698 $ ។
កូនចៅប្រជានុរាស្រ្តទូទាំងព្រះរាជាណចក្រ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយព្រះមហាអំណរព្រះរាជគុណយ៉ាងធំធេង ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចជាកាលព្រះអង្គ តែងតែមានព្រះរាជហឫទ័យទុក្ខដាក់ខ្ពស់ ចំពោះប្រជានុរាស្រ្តជាកូនចៅ ។>>