“កម្ចាត់ជំងឺកូវីដ១៩ (COVIDE-19) ផ្ដើមចេញពីខ្លួនយើង ” ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចុះណែនាំពីវិធានការការពារបន្ថែមលើជំងឺកូវីដ១៩ ដល់អ្នកជំងឺមកទទួលសេវាព្យាបាល
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចុះណែនាំពីវិធានការការពារបន្ថែមទៀតនៃជំងឺកូវីដ១៩ (COVIDE-19) ដល់អ្នកជំងឺមកទទួលសេវាព្យាបាលសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង។
ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងការកោតសរសើរដល់មន្ទីរពេទ្យព្រះអង្គឌួង ដែលបានដាក់ទូរសម្លាប់មេរោគ ការអង្គុយ និងឈរដោយរក្សានូវគម្លាត និងពាក់ម៉ាសជានិច្ច ដែលជាវិធានការមួយ រួមចំណែកក្នុងការពង្រឹងស្មារតី និងគំរូអនាម័យស្អាតជានិច្ចដល់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យងាយឆ្លងជំងឺផ្សេងក្រៅពីចម្លងជំងឺកូវីដ១៩ ក្នុងឱកាសឯកឧត្តមចុះពិនិត្យពីការអនុវត្ដន៍វិធានការការពារពីជំងឺកូវីដ១៩ របស់មន្ទីរពេទ្យព្រះអង្គឌួង ដែលបានដាក់ទូរមេរោគស្វ័យប្រវត្ដិជូនអ្នកជំងឺដែលមកពិនិត្យសុខភាព និងលើកទឹកចិត្ដដល់គ្រប់មន្ទីរពេទ្យទូទាំងប្រទេស ដាក់នូវទូរសម្លាប់មេរោគស្វ័យប្រវត្ថិនេះ រួមទាំងអនុវត្ដន៍ឱ្យបាននូវវិធានការការពាររបស់ក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានផ្ដល់នូវសារអប់រំថា “កម្ចាត់ជំងឺកូវីដ១៩ (COVIDE-19) ផ្ដើមចេញពីខ្លួនយើង “៕