ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង មានគំនិតច្នៃប្រឌិត ប្រមូលផ្តុំកម្លាំងស្រ្តីរួមគ្នាបង្កើតអាជីពរឹងមាំមួយ និងមានចំណូលល្អប្រសើរ






ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង មានគំនិតច្នៃប្រឌិត ប្រមូលផ្តុំកម្លាំងស្រ្តីរួមគ្នាបង្កើតអាជីពរឹងមាំមួយ និងមានចំណូលល្អប្រសើរ ដោយបានអនុវត្តបច្ចេកទេសងាយៗ ប្រើកម្លាំងពលកម្មមនុស្ស មានអនាម័យល្អប្រសើរទាំងអនាម័យផលិតផល និងអនាម័យផ្ទាល់ខ្លួន។
លោកសុំឲ្យនាយកដ្ឋានកសិ-ឧស្សាហកម្ម និងមន្ទីរជួយធ្វើជាស្ពានចម្លងរវាងសិប្បកម្ម ជាមួយធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ដើម្បីឲ្យពួកគាត់អាចទទួលបានកម្ចីឥណទានយកមកពង្រីកអាជីវកម្មនាពេលអនាគតបន្ថែម។ ក្រសួងនឹងសហការ គាំទ្រគ្រប់បែបយ៉ាងដើម្បីឲ្យសិប្បកម្មរបស់ពួកគាត់មាននិរន្តរភាព និងចំណូល ហើយក្នុងន័យសំខាន់គឺជំរុញផលិតកម្មកែច្នៃក្នុងស្រុក និងបង្កើតការងារសម្រាប់ស្រ្តីនៅមូលដ្ឋាន។ នៅរសៀលថ្ងៃដែលចេញពីខេត្តព្រះវិហារ ឆ្លងចូលទឹកដីខេត្តកំពង់ធំ ស្រុកកំពង់ស្វាយ ឃុំជ័យ ភូមិអារក្ស ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ។ ម្ចាស់សិប្បកម្ម អិន ឡៃហួយ បានជម្រាបប្រាប់ឯកឧត្តមរដ្ឋមន្រ្តីថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីបានបង្កើតឡើង ៥ឆ្នាំមកហើយដោយផ្តើមជាលក្ខណៈគ្រួសារបន្តិចម្តងៗ ឈានមកដល់បច្ចុប្បន្នសិប្បកម្មនេះមានសមាជិក ៤០គ្រួសារ (ភាគច្រើនជាស្រ្តី) និង ៣៥គ្រួសារទៀតជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម សិប្បកម្មកែច្នៃនេះ ធ្វើដោយដៃ (hand made) ដែលជាផលិតផលមានទីផ្សារល្អ ជាពិសេសទីផ្សារប្រទេសជប៉ុន និងផ្សារទំនើបធំៗនៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នមានលទ្ធភាពផលិតបាន ២តោនក្នុងមួយខែ និងទិញផលិតផលស្រស់ ២០០តោន អនាគតគ្រោងនឹងបង្កើនបរិមាណផលិតដើម្បីឆ្លើយតបតាមតម្រូវការ បញ្ហាចម្បងរបស់បណ្តុំកសិករគឺដើមទុនផលិត៕
