ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ជាផ្ទះចំនួន ៤ខ្នង ជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកចំនួន ៤គ្រួសារ រស់នៅក្នុងភូមិព្រែកក្រឹស

ខេត្តកំពត៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជាផ្ទះចំនួន ៤ខ្នង ជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកចំនួន ៤គ្រួសារ រស់នៅក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត តាមរយៈក្រុមការងារមូលនិធិ មុទិតា ដែលមាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ជាព្រះស្ថាបនិក និងមានការសហការដោយ អង្គការមូលនិធិ កុមារកម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង