សិង្ហបុរីរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៧៩៩ករណីបន្ថែមទៀត ដែលទូទាំងប្រទេសកើនឡើងដល់ ១៤៤២៣នាក់ និងស្លាប់ ១២នាក់
បរទេស៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ប្រទេសសិង្ហបុរីបានរាយការណ៍ថាបានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ៧៩៩នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៤៤២៣នាក់។
បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលឆ្លងថ្មីខាងលើគឺ មាន ១៤នាក់ជាពលរដ្ឋសិង្ហបុរី ហើយជាង ៧០០នាក់ផ្សេងទៀតជា ពលករបរទេសដែលមានកាន់ប័ណ្ណការងារក្នុងរយៈពេលវែង ហើយស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននៃពលករបរទេស។
សូមបញ្ជាក់ថា រដ្ឋាភិបាលប្រទេសសិង្ហបុរី បានប្រកាសថា សិង្ហបុរីនឹងបន្តអនុវត្តវិធានការ «បិទប្រទេសមួយផ្នែក» រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខណៈមកដល់នឹងពេលនេះមានករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៤៤២៣នាក់ និងស្លាប់ ១២នាក់ ៕