រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននាំយកសម្ភារៈសម្រាប់ការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវិដ ១៩

នៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់គណៈប្រតិភូដឹកនាំដោយឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តី ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បាននាំយកសម្ភារៈសម្រាប់ការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មានជាអាទិ៍៖
– ម៉ាស 3D ចំនួន ៥០ ០០០ ម៉ាស
– ទឹកអាល់កុល ចំនួន ២០កេះ ស្មើនឹង ៤០០ដប
– ទឹកលាងដៃ ចំនួន ២០កេះ ស្មើនឹង៤០០ដប
– ស្រោមដៃ ចំនួន ២០កេះ ស្មើនឹង ១០ ០០០គូរ
– សម្លៀកបំពាក់ការពារ ចំនួន ២០កេះ ស្មើនឹង ៨០០កំប្លេ។
ជូន សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវិដ ១៩ ជាទីគោរពដ៏ខ្ពង់ខ្ពស់សម្រាប់ជាផលប្រយោជន៍រួម ចែករំលែកដល់ជនរួមជាតិយើងទាំងមូលប្រកបដោយភាពកក់ក្តៅក្នុងការទប់ស្កាត់ជំងឺឆ្លងខាងលើនេះ តាមរយៈលោកជំទាវ ទេព សុទ្ធី តំណាងឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី។

