Detail Top Banner

សមត្ថកិច្ចនៃការិយាល័យចរាចរផ្លូវគោក និងអធិការដ្ឋាននគរបាលទាំងខណ្ឌ១៤ នឹងអនុវត្តន៍ការរឹតបណ្តឹងច្បាប់ចរាចរណ៍ចាប់ពីដើមខែឧសភានេះតទៅហើយ

 

យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អ្នកបើកបររថយន្ត ទោចក្រយាន​យន្ត និងត្រីចក្រយានយន្តដែលកំណត់ដោយច្បាប់ ត្រូវមានបណ្ណបើកបរ (មានសុពលភាព) ដែល​ចេញ​ដោយ​អាជ្ញាធរមានសមត្ថកិច្ចនៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ទោះជាយ៉ាង​ណា រដ្ឋាភិបាល​បាន​សម្រេច​មិន​ចាំបាច់​មាន​ប័ណ្ណ​បើកបរ​ចំពោះ​ទោចក្រយាន និងទោចក្រ​យាន្តយន្ត ចាប់ពីកម្លាំង​125CC ចុះក្រោម តែ​ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ​ នៅពេលធ្វើដំណើរនៅតាមដងផ្លូវ។

ការ​តម្រូវ​​​ឲ្យមានអត្តសញ្ញាណ​ប័ណ្ណ​ភ្ជាប់​មក​ជាមួយ​ពេល​ធ្វើ​ដំណើរ​ ចំពោះ​អ្នកបើកបរ​គ្មាន​ប័ណ្ណ​បើកបរ​នោះ ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​ភាព​ងាយស្រួល​​ដល់​ការ​គ្រប់គ្រង​សន្តិសុខ ​សណ្តាប់ធ្នាប់ ​និង​ងាយ​កំណត់​បាន​នូវ​អត្តសញ្ញាណ​នៃ​អ្នក​បើកបរ​ឲ្យ​បាន​ច្បាស់ ​នៅ​ពេល​អ្នកបើកបរ​នោះ​មាន​គ្រោះថ្នាក់ ឬ​មាន​បញ្ហា​ចរាចរណ៍​ផ្សេងៗ​នៅ​តាម​ដង​ផ្លូវ ។

ឯកសារ​ដែល​​ត្រូវ​ការ​​ដាក់តាមខ្លួននៅពេលបេីកបរគឺ ៖​

១.បណ្ណបេីកបរ(ច្បាប់ដេីម)

២.លិខិតអាជីវកម្មចំពោះក្រុមហ៊ុន​ (ច្បាប់ដេីម)។

ចំពោះ​ឯកសារ​ផ្សេងៗ​ទៀតដូចជា​ បណ្ណសម្គាល់យានយន្ត​ (កាតគ្រី)​ អាចធ្វេីការថតចម្លង​ ដោយគ្រាន់​តែបញ្ជាក់ពីអាជ្ញាធរដែនដីដែលពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង