សែន សំណាង !!! បុរសជនជាតិអាមេរិកម្នាក់ទទួលបាន សញ្ជាតិខ្មែរ ក្រោយទទួលបានដីមកវិញ ៦ឡូត៍ នៅខេត្តកំពត

ភ្នំពេញ៖ សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្រេច​ផ្តល់សញ្ជាតិខ្មែរ ដល់លោក អូប្រាយអិន ហ្សក អាលីន ( O Brien George Allen ) ជនជាតិអាមេរិក សញ្ជាតិអាមេរិក កើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៤៦ នៅរដ្ឋ Tennessee សហរដ្ឋអាមេរិក ដោយប្តូរ​ឈ្មោះ សែន សំណាង ( SEN SAMNANG )។

កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួយដោះស្រាយ​ ផ្តល់យុត្តិធម៌ដល់លោក អូប្រាយអិន ហ្សក អាលីន ( O Brien George Allen ) ហៅ ថម ឲ្យទទួលបានដី និងផ្ទះ ដែលបាត់បង់ទាំងអស់មកវិញ។ ដី និងផ្ទះរបស់បុរសអាមេរិក នៅខេត្តកំពតនេះ ត្រូវបានប្អូនធម៌ ដែលជាជនជាតិខ្មែរ បន្លំ​យក។

ក៏ប៉ុន្តែ​ករណីនេះ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដោះស្រាយ ប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៌ តាមដំណោះស្រាយឈ្នះឈ្នះ ប្រគល់ដី និងផ្ទះនៅខេត្តកំពតនោះ ឲ្យដល់លោក សែន សំណាង​ វិញ។ នេះបើតាម​ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន៕ by Swift News

អត្ថបទដែលជាប់ទាក់ទង