Detail Top Banner

អគ្គស្នងនគរបាលជាតិ ពន្យាពេលពិន័យឆៀករថយន្ដ

ភ្នំពេញ៖ អគ្គស្នងនគរបាលជាតិ បានពន្យាពេលពិន័យលើស សុពលភាពឆៀករថយន្ដមួយរយៈសិន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋយករថយន្ដមកធ្វើឆៀក ដែលមានការកកស្ទះធ្វើមិនទាន់ បន្ទាប់ពីមានការរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លួវគោក ហើយត្រូវបានម្ចាស់យានយន្តសម្រុកធ្វើឆៀកយ៉ាងច្រើនកកកុញ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ការពន្យាពេលពិន័យលើស សុពលភាពឆៀករថយន្ដនេះ ដោយសារមានរថយន្តជាច្រើន កំពុងទៅឆៀក តែមិនទាន់ឆៀកបាន ដែលធ្វើឱ្យកន្លែងឆៀករថយន្ដនៅគ្រប់រាជធានី-ខេត្តទាំងអស់ មានភាពចង្អៀនណែន ដែលធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការទទួលសេវានេះ។
ដោយមើលឃើញបញ្ហានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ កុំទាន់ពិន័យករណីលើស សុពលភាពឆៀកសិន។
ឯកឧត្តមនាយឧត្តមសេនីយ៍បានបញ្ជាក់ថា ការពិន័យលើស សុពលភាពឆៀករថយន្ដនេះ ដោយរង់ចាំបញ្ជាជាថ្មី ទើបអាចពិន័យបាន ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចដាក់វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនគ្រោះថ្នាក់ចរាចរណ៍ យ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួស ពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាមមានសន្តិភាពនិង អភិវឌ្ឍន៍ទៅហើយនោះ ៕​ by AKP

អត្ថបទដែលជាប់ទាក់ទង