លោក ឈឿន សុចិត្ត ប្រធានក្រុមការងារគណបក្សអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលភារកិច្ច និងតែងតាំងមន្រ្តីក្រុមការងារចុៈមូលដ្ឋានជួយសង្កាត់ដើមមៀន

ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃសៅទី០២ ខែឧសភា ឆ្នាំ២០២០ គណបក្សប្រជាជនកម្ពុជាសង្កាត់ដើមមៀន បានធ្វើការប្រកាស សេចក្តីសម្រេចស្តីពីការកែសម្រួលភារកិច្ច និងតែងតាំងមន្រ្តីក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន និងសេចក្តីសម្រេចស្តីពីការរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ដើមមៀន ក្រោមអធិបតីភាពលោក ឈឿន សុចិត្ត ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ដើមមៀន។
នៅក្នុងកិច្ចប្រជុំនោះដែរលោក ចាន់ សាវឿន អនុប្រធានទី១ គណៈអចិន្ត្រៃក្រុមកាងារគណបក្សសង្កាត់ និងក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន បានឡើងអានសេចក្តីសម្រេច លេខ០០៣ សរ.កក.កណ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ របស់គណៈអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សចុៈជួយមូលដ្ឋានសង្កាត់ដើមមៀន។

ឆ្លៀតក្នុងឱកាសនោះដែរលោក ឈឿន សុចិត្ត ប្រធានក្រុមការងារគណបក្សចុៈជួយសង្កាត់ បានជួយឧបត្ថម្ភ ស៊ីម៉ង់ត៍ចំនួន១០តោន សម្រាប់ចូលរួម ក្នុងការជួសជុលផ្លូវច្រាំងបាក់ ភូមិព្រែកតាពៅ ប្រវែង ៣.៥០ម៉ែត្រ នឹងបានសន្យាជួយឧបត្ថម្ភជាសម្ភារៈដល់ក្រុមប្រជាការពារតាមភូមិទូទាំងសង្កាត់ចំនួន ៧៩នាក់ផងដែរ។
ជាថ្មីម្ដងទៀតលោកប្រធានក្រុមការងារគណបក្សចុៈជួយសង្កាត់បានប្តេជ្ញាជួយដឹកនាំឲ្យសង្កាត់ដើមមៀនឲ្យមានការអភិវឌ្ឍន៍រីកចំរើន ដោយខិតខំបន្តជំរុញក្រុមការងារឲ្យចុៈតាមគ្រប់ភូមិ តាមខ្នងផ្ទៈ តាមក្រុមបក្ស ដើម្បីក្តាប់បានពីជីវភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើការចលនា គណបក្សដូចជាភ្លៀងរលឹម៕
