លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើកសមុទ្រ ទំងន់ជិត៣០គីឡូក្រាមប្រលែងចូលសមុទ្រដើម្បីអភិរក្ស

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT) និងជាឧកញ៉ាល្បីមួយរូប នៅភាគខាងលិចប្រទេសកម្ពុជា ហើយក៏ជាបុគ្គលចូលចិត្តអភិរក្សសត្វព្រៃ​ ដែលប្រជាពលរដ្ឋដែលតែងតែល្បីថាជាឧកញ៉ាចិត្តធម៌ ដែលតែងតែជួយសង្្គ្រោះប្រជាពលរដ្ខក្រីក្រ ជួបជួយមិនរើសអើង និងមិនដែលចេះប្រកាន់ខ្លួន ត្បិតជាអ្នកដឹកនាំ អ្នកមានធនធាន​ក៏មិនដែលចេះអាត្មានិយម លោកតែងតែផុសព័ត៌មានក្នុងន័យអប់រំ ដាស់តឿន ក្រើនរំលឹកក្នុងន័យស្ថាបនាគ្រប់និនហនាការ។

លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមមនុស្សធម៌អូរបី(O3) ប្រចាំខេត្តព្រះសីហនុ នៅក្នុងសប្តាហ៍នេះ លោកបាននាំយកនូវសត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ មានទំងន់ជិត ៣០គីឡូក្រាម ហើយនេះមិនមែនជាលើកទី១នោះទេ ហើយក៏មិនមែនជាលើកចុងក្រោយនោះដែរ គឺជាលើកទី១១៥ ដែលរូបលោកបានយកសត្វល្មិចនេះ លែងចូលសមុទ្រ ដើម្បីឲ្យរស់នៅក្នុងសមុទ្រធម្មជាតិ នាប្រជុំកោះរ៉ុង ។

លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ អ្នកនេសាទសមុទ្រ ជាពិសេសមន្ត្រីរាជការគ្រប់ស្ថាប័ន សូមបន្តជួយការពារអភិរក្សប្រភេទសត្វល្មិចនេះទាំងអស់គ្នា ដោយកុំសម្លាប់យកធ្វើជាអាហារ ឬកុំនាំយកទៅធ្វើអាជីវកម្មផ្សេងៗជាដើម។ល។

លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទសមុទ្រមួយចំនួន ដែលកន្លងមកបានចូលរួមសហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោក ក្រោយពេលពួកគាត់នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ៕ by Bong KO

អត្ថបទដែលជាប់ទាក់ទង