ព្រឹកស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី ​“ វឌ្ឍនភាព​និងទិសដៅការងារ​បន្តរបស់រដ្ឋបាលខេត្តកំពត​ ”

ភ្នំពេញ៖ នៅថ្ងៃសុក្រ ២រោច ខែពិសាខ ​ឆ្នាំជូត​ ទោស័ក​ព​.ស​.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩​:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី​សាលសេរីភាព​ជាន់ផ្ទាល់ដី​ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី​“ វឌ្ឍនភាព​និងទិសដៅការងារ​បន្តរបស់រដ្ឋបាលខេត្តកំពត​”។

គួរបញ្ជាក់ផងដែរថា សន្និសីទនេះ​ មានគោលបំណង​បង្ហាញជូនសាធារណជន ឱ្យបានយល់ច្បាស់​ពីសកម្មភាព​ សមិទ្ធផល​ និងទិសដៅការងារបន្ត​របស់រដ្ឋបាលខេត្តកំពត​ ក្នុងទិសដៅស្នួល​ ជំរុញគោលនយោបាយអភិបាលកិច្ចល្អ​ឱ្យកាន់តែមានប្រសិទ្ធភាព​ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​។

សូមបញ្ជាក់ផងដែរថា វាគ្មិនដែលនឹងអញ្ជើញចូលរួម​គឺ​ ឯកឧត្តម​ កូ​ លិ​ អភិបាលរង​នៃគណៈអភិបាលខេត្តកំពត​៕ by AKP

អត្ថបទដែលជាប់ទាក់ទង