បេីមិនចាំបាច់ កុំចេញក្រៅផ្ទះ នៅឃ្លាតឆ្ងាយពីគ្នា មេត្តាបន្តធ្វើការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យជាប់ជាប្រចាំ
បើគិតត្រឹមម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC
ពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩ ចំនួន ១២២ករណីដដែល និងមិនមានករណីជាសះស្បេីយថ្មីទេ ដូច្នេះករណីជាសះស្បេីយចាស់សរុបមានចំនួន ១២០នាក់ដដែល និងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួន ២នាក់ប៉ុណ្ណោះ (ស្លាប់គ្មាន )។

ពិតមែនតែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនមេត្តាបន្តធ្វើការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យជាប់ជាប្រចាំ និងនៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ ហើយក៏ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១៣១៧៣ ស្មេីនឹង ៨១០ ក្នុង១លាននាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
KeaHeng Ravuth, Bora Lean and 19K others
103 Comments
1.3K Shares
Like
Comment
Share