ពលករខ្មែរ៦៨នាក់ដេកអត់បាយទឹកនៅក្នុងព្រៃ ទាហានថៃសង្គ្រោះទាន់ ព្រោះចាញ់បោកមេខ្យល់បោះបង់ចោល
ខេត្តបន្ទាយមានជ័យ៖ ពលករប្រុសស្រី មានតាំងពីក្មេងចំនួន ៦៨នាក់ ចាញ់បោកមេខ្យល់ ត្រូវបានទាហានថៃជួយសង្គ្រោះទាន់ កុំអីដាច់បាយស្លាប់នៅក្នុងព្រៃអស់បាត់ទៅហើយ ក៏ព្រោះតែចាញ់ចោកមេខ្យល់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចជិត ភូមិណងពឺ ស្រុកអរញ្ញ ខេត្តស្រះកែវ ទល់មុខនិងវត្ត៩៣ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចថៃបានឲ្យដឹងថា ដោយសារជម្ងឺកូវីត១៩ រាតត្បាតពេញពិភពលោក ពិសេសប្រទេថៃ ធ្វើឲ្យជនជាតិថៃ កើតជម្ងឺនេះមានស្លាប់ មានឆ្លង បង្ខំឲ្យនាយករដ្ឋមន្ត្រីថៃប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន រោងចក្រត្រូវបិតទាំងស្រុង ពលករខ្មែរបង្ខំចិត្តចាកចេញពីស្រុកថៃស្ទើរអស់ រហូតមកដល់សព្វថ្ងៃនេះ ប្រទេសថៃមិនទាន់ដំណើរការដូចមុននោះឡើយព្រោះសំអាងថាជំងឺកូវីដ១៩ មិនទាន់បានធូរស្បើយនៅឡើយ ប្រជាជនថៃមានការប្រុងប្រយ័ត្នទាំងអស់គ្នា។ សមត្ថកិច្ចថៃបានបញ្ជាក់ទៀតថា អ្វីៗមិនទាន់ដំណើរការនៅឡើយដូច្នេះពលករខ្មែរទាំងអស់ ចង់មកធ្វើការនៅថៃ ប្រយ័ត្នចាញ់បោកមេខ្យល់។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៩នេះទាហានឈុតខ្មៅបានប្រទះឃើញប្រជាពលរដ្ឋខ្មែរមានប្រុសស្រី និងក្មេងចង់ទៅធ្វើការនៅស្រុកថៃ ដែលចាញ់បោកមេខ្យល់ដេកដាច់បាយទឹកពេញព្រៃ ក្នុងនោះមានប្រុស៣៧នាក់ ស្ត្រីចំនួន២៥នាក់ ក្មេង៦នាក់ ត្រូវបាន កងទ័ពឈុខ្មៅថៃ ឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចជិតភូមិណងពឺ ប្រទះញើញឲ្យបាយទឹកហូប។ លោកនាយមេប៉ុស្តិ៍ទាហ៊ានឈុតខ្មៅថៃឈ្មោះ ភូងកង ប៊ិន បានឲ្យដឹងថា ក្រុមទាហានរបស់លោកបានឃាត់ទុកពលករខ្មែរខុសច្បាប់ ចាញ់បោកមេខ្យល់នោះ យកមកប៉ុស្តិ៍ចេញថវិការផ្ទាល់ខ្លួន ទិញអាហារឲ្យពលករទាំងនោះហូបចុក ហើយនិងបញ្ជូនមកតាមច្រកអូរបីជាន់ធ្វើការទំនាក់ទំនងឲ្យសមត្ថកិច្ចខ្មែរមកទទួលយកវិញ។ លោកបានបន្តទៀតថា នៅក្រោយៗទៀតថវិការរបស់លោកអស់ហើយមិនអាចជួយពលករខ្មែរបន្តទៅទៀតបានទេ លោកស្នើរសុំឲ្យខាងកម្ពុជាជួយទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ផង ណាមួយសព្វថ្ងៃនេះ វីរុសកូវីដ១៩ កំពុងតែរាតត្បាត ម៉្យាងវិញទៀត ជៀសវៀងពលករទាំងនោះចាញ់បោកមេខ្យល់ ព្រោះដឹងថា មេខ្យល់យកលុយពីពលករម្នាក់ ២៥០០បាត ហើយមិនបានជូនដល់គោលដៅទេ។លោកបានបញ្ជាក់ទៀតថាពលករទាំងនោះ ត្រូវបានមេខ្យល់លួចនាំចូលតាមកន្លែងផ្សេងៗគ្នា ត្រូវបានកំលាំងរបស់លោកចុះល្បាត ជួបតាមព្រៃនៃទឹកដីថៃ ហើយត្រូវបានទាហ៊ានថៃ ចាប់បញ្ជូនមកកន្លែងប៉ុស្តិ៍របស់លោក និងរៀបចំបញ្ជូន ពលករទាំងនោះមកកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងស្រុអូរជ្រៅ ខេត្តបន្ទាយមានជ័យ អស់ហើយ៕