លោកអ្នក​ នឹងទទួលបានសារ​ SMS រំលឹកឱ្យទៅបន្ត​ សុពលភាពបណ្ណបេីកបរ​ ពីក្រសួងសាធារណការ​ និងដឹកជញ្ជូន

ភ្នំពេញ៖ ចំពោះអ្នកកាន់បណ្ណបើកបរមួយចំនួន ដែលមិនទាន់ទទួលបានសាររំលឹក ដោយសារបានប្តូរលេខទូរស័ព្ទ ឬមិនបានផ្តល់លេខទូរស័ព្ទពេលដែលមកទទួលសេវាចុងក្រោយបង្អស់ សូមពិនិត្យមើលសុពលភាពបណ្ណបើកបររបស់ខ្លួន ដើម្បីប្តូរ និងពន្យារទាន់ពេលវេលា និងផ្តល់លេខទូរស័ព្ទ មកកាន់ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋ នឹងទទួលបានសារ​ SMS រំលឹកឱ្យទៅបន្ត​ សុពលភាពបណ្ណបេីកបរ​ ពីក្រសួងសាធារណការ​ និងដឹកជញ្ជូន។
បងប្អូនប្រជាពលរដ្ឋ អាចប្តូរ និងពន្យារបណ្ណបើកបរ នៅមណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ (ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក – ០៨:០០យប់) មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន២ (ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក – ១០:០០យប់) អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត។
ចំពោះឯកសារពាក់ព័ន្ធ៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅ AEON 1&2)
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ករណីនៅ AEON 1&2)
៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។
សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ប្រឡងបណ្ណបើកបរយានយន្ត អាចធ្វើបានតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត
ទីតាំងសម្រាប់ធ្វើការប្រឡងយកបណ្ណបើកបរ៖
– ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)
– មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត
 ឯពេលវេលាផ្តល់សេវាគឺ៖
– ថ្ងៃចន្ទ ដល់ សៅរ៍​ ( និងបន្ថែមថ្ងៃអាទិត្យ១ថ្ងៃ នាថ្ងៃទី១០ ឧសភា ២០២០)
– ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច
ឯកសារសម្រាប់ភ្ជាប់មកជាមួយក្នុងការប្រឡងយកបណ្ណបើកបរ៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅ AEON1&2)
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ ករណីនៅ AEON1&2)
៤. ករណីប្រឡងប្រភេទ គ ឃ និង ង ត្រូវមានលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ។
ហើយទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង (Cambodia Driving Rules)មាននៅក្នុង ៖
លោកអ្នកអាចទំនាក់ទំនងមកមជ្ឈមណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ 015 92 90 90 | 085 92 90 90 | 067 92 90 90 ៕
អត្ថបទដែលជាប់ទាក់ទង