សង្គ្រាមត្រជាក់ថ្មីរវាងមហាអំណាចចិន និង សហរដ្ឋអាមេរិក​ កំពុងប្រឈមមុខដាក់គ្នា ផ្អើលពិភពលោក

បរទេស៖ លោក Fyodor Lukyanov នាយកស្រាវជ្រាវនៅក្លឹបពិភាក្សាពិភាក្សា Valdai បាននិយាយថា ប្រជាជាតិនានា មិនបានរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាវីរុសទេ ហើយពិភពលោកកំពុងប្រឈមនឹងសង្គ្រាមត្រជាក់ថ្មី​រវាងចិន និងសហរដ្ឋអាមេរិក។

លោកបានលាតត្រដាងថា បណ្តាអ្នកជំនាញរបស់ Valdai នឹងធ្វើបទបង្ហាញអំពីរបាយការណ៍នេះ ដោយមានយោបល់អំពីការ​ប្រឈមមុខគ្នាកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក។

លោក Lukyanov បាននិយាយនៅក្នុងអំឡុពេលនៃកិច្ចប្រជុំតាមវីដេអូស្តីពី «ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយ​​សារមេរោគកូរ៉ូណា​វីរុស៖ គំនិតផ្តួចផ្តើមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ក្នុងពេល​ពិភពលោកមានស្ថានភាពថ្មី» ដែលរៀបចំឡើងដោយក្លឹបពិភាក្សាថា «ខ្ញុំគិតថា គំនិតសំខាន់នៃ​របាយការណ៍នេះ គឺថា ពិភពលោកកំពុង​ប្រឈម​មុខនឹងការគំរាម​កំហែងដ៏ធំ និងគ្រោះថ្នាក់នៃ​មូលដ្ឋានគ្រឹះនៃសង្រ្គាម​ត្រជាក់ថ្មីដែលប្រយុទ្ធដោយចិន និង សហរដ្ឋអាមេរិក»។

អ្នកវិភាគបានគូសបញ្ជាក់ថា អ្នកជំនាញរបស់ Valdai មិនជឿថា វិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាត​នឹងជំរុញប្រទេសនានា​ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការនោះទេ ព្រោះបច្ចុប្បន្ននិន្នាការខុសគ្នាទាំងស្រុងត្រូវ​បាន​គេសង្កេតឃើញ រួមទាំងបរិបទនៃការប្រឈម​មុខរវាងចិន និងសហរដ្ឋអាមេរិកផងដែរ។

លោក Lukyanov បានចង្អុលបង្ហាញថា សេចក្តីថ្លែងការណ៍ចុងក្រោយដែលធ្វើឡើងដោយប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានបង្ហាញអំពីគុណភាពនៃការវាយប្រហារ​ខុសៗគ្នាទៅលើប្រទេសចិន ហើយរោគរាតត្បាត​បាន​ក្លាយជាលេសដើម្បីលើកស្ទួយវោហារសាស្ត្រប្រឆាំងចិន។

យោងតាមលោក Lukyanov បានឱ្យដឹងថា សង្គ្រាមត្រជាក់ថ្មីនេះនឹងក្លាយជាការបំផ្លិច​បំផ្លាញយ៉ាង​ខ្លាំង​សម្រាប់ប្រព័ន្ធទំនាក់​ទំនងអន្តរជាតិនៅក្នុងសកលលោក ពីព្រោះវានឹងបង្ខំឱ្យប្រទេសនានាប្រកាន់​យកភាគី​ណាមួយ៕ by AKP

 

អត្ថបទដែលជាប់ទាក់ទង