យេីងត្រូវបន្តអនុវត្តដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ទោះបីជាតែសល់ម្នាក់

រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺ COVID-19 ជាថ្មីទេ សរុបប្រទេសកម្ពុជាយេីងមានករណីជំងឺកូវីដ១៩សរុបចំនួន១២២ករណីដដែល និងមានករណីជាសះស្បេីយមួយករណីថ្មី ដូច្នេះករណីជាសះស្បេីយសរុបមានចំនួន ១២១នាក់ និងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួនតែ ១នាក់ប៉ុណ្ណោះ (ស្លាប់គ្មាន)។
ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១៤១៥៦ ស្មេីនឹង ៨៧៦ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

