ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឲ្យគ្រឹះស្ថានសិក្សាគ្រប់កំរិត គ្រប់ប្រភេទ គួរបន្តពន្យារពេលក្នុងការបើកដំណើរការឡើងវិញ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឲ្យគ្រប់វិស័យអប់រំ មានគ្រឹះស្ថានសិក្សាគ្រប់កំរិតគ្រប់ប្រភេទ គួរបន្តពន្យារពេលក្នុងការបើកដំណើរការឡើងវិញដើម្បីតាមដានស្ថានភាពនៃជំងឺវីត.១៩ កុំឱ្យមានការឆ្លងក្នុងសហគមន៍ជាពិសេសបង្ការលកទី ២។
ការបន្តពន្យារពេលការបើកដំណើរការគ្រឹះស្ថានសិក្សា គឺឈរលើមូលដ្ឋានជំងឺកូវីដ.១៩ នៅតែបន្តរីករាលដាលជាខ្លាំងនៅលើពិភពលោក គឺនៅមិនអាចគ្រប់គ្រងបាននៅឡើយ និងដោយសារតែពុំទាន់មានវ៉ាក់សាំងការពារ។
ដើម្បីការពារអាយុជីវិតសិស្ស និស្សិត នៅបន្តនិរន្តភាពនៃការសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់នូវយន្តការការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកជាច្រើនទម្រង់។
ការពន្យារពេលនៃការបើកដំណើរការសាលារៀនឡើងវិញនេះផ្ដោតលើទិដ្ឋភាពបច្ចេកទេសនិងទិដ្ឋភាពនយោបាយ ។
ប្រសិនបើមានការដំណើរការសាលារៀនឡើងវិញលឿនពេក វាជាការប្រថុយទៅនឹងរលកទី២ និងធ្វើឲ្យសិស្សានុសិស្សប្រឈមនឹងហានិភ័យ នៃការឆ្លង ហើយសាលារៀនអាចក្លាយទៅជាប្រភពចម្លងនៃការឆ្លងចូលក្នុងសហគមន៍ ក្នុងករណីមានការផ្ទុះឡើងដោយចៃដន្យណាមួយដោយសារព្រំដែនកម្ពុជានៅបើកទាំងផ្លូវគោក និងផ្លូវអាកាស។
ក្រសួងអប់រំយុវជននិងកីឡាយល់ឃើញថា មិនគួរប្រថុយប្រថានខ្លាំងពេកក្នុងការបើកឲ្យដំណើរការឡើងវិញនូវ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ គ្រឹះស្ថានសិក្សាគ្រប់កំរិតគ្រប់ប្រភេទនោះទេ៕


