អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ ១៤ថ្ងៃនេះ យានយន្ត ២២៣៨១គ្រឿង ត្រូវបានផាកពិន័យ



ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យដឹងថា សម្រាប់ម៉ូតូ បទល្មើសត្រូវបានកត់សម្គាល់ភាគច្រើន គឺអត់មួក បំពានស្លាកសញ្ញា ដឹកលើសចំណុះ ស្រវឹង អត់ផ្លាកលេខជាដើម។ សម្រាប់រថយន្តវិញ ពាក់ព័ន្ធនឹងការល្មើសល្បឿន អត់ពាក់ខ្សែក្រវាត់ គ្មានបណ្ណបើកបរ និងបើកបរប្រើប្រាស់ទូរស័ព្ទជាដើម។
រយៈពេល ១៤ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ រយៈពេល ១៣ថ្ងៃនេះ៕ by FN