សម្តេចរាជបុត្រី នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា សព្វព្រះហឫទ័យប្រោសប្រទានអំណោយ«កញ្ចប់ទឹកចិត្ត»

នាវេលារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា សព្វព្រះហឫទ័យប្រោសប្រទានអំណោយដែលទទួលបានពីការចូលរួមចំណែករបស់សប្បុរជននានា ក្រោមប្រធានបទ «កញ្ចប់ទឹកចិត្ត» ជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រលំបាកមកពីតាមបណ្តាខេត្ត និងស្ថិតក្នុងរាជធានីភ្នំពេញប្រមាណ ៣០០នាក់ នាព្រះដំណាក់ក្បែរវិមានឯករាជ្យ ។



