ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលើកលែងទោស លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង
បើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលើកលែងទោស លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ដែលត្រូវតុលាការផ្តន្ទាទោស ៥ឆ្នាំ ពីបទរំលោភអំណាច និងកេងយកផលប្រយោជន៍ដោយខុសច្បាប់។