ស្រីម្នាក់ និងក្មេងប្រុសម្នាក់បានបាត់បង់ជីវិត រួមនឹងអ្នករងរបួសធ្ងន់ស្រាល៦នាក់ផ្សេងទៀត ក្នុងករណីគ្រោះថ្នាក់ចរាចរ

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នាវេលម៉ោង ១០.៤៥ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើង នៅលើផ្លូវជាតិលេ ៤៨ ចន្លោះបង្គោលគីឡូម៉ែតលេខ ១-២ (ចំណុចស្ពានអូរជ្រៅ) ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ដោយរថយន្តធំ បុកគ្នាជាមួយរថយន្តតូច (បញ្ច្រាសទិសគ្នា) ធ្លាក់ចូលអូរទឹក បណ្តាលឲ្យស្លាប់ ២នាក់ ស្រី ១នាក់ (ក្មេង១នាក់ប្រុស) និងរងរបួសធ្ងន់ស្រាល ៦នាក់ ស្រី ៤នាក់ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបាន ជួយសង្រ្គោះយកអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់៕





