វៀតណាមអនុវត្តន៍គោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងពេល និងបន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឱ្យដឹង​ថារដ្ឋាភិបាលវៀតណាមបាននឹងកំពុងអនុវត្តន៍គោលនយោបាយ និងវិធានការរួមគ្នាសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងកំឡុងពេល និងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំរបស់ក្រសួងការបរទេសកាលពីថ្ងៃទី ១៤ ខែឧសភា អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសវៀតណាមបានគ្រប់គ្រង នឹងធ្វើឱ្យមានការថយចុះនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយវិធានការបង្ការយ៉ាងមាន​ប្រសិទ្ធភាព ដែលបានចាក់គ្រឹះសំខាន់ដើម្បីពង្រឹងការជឿទុកចិត្តរបស់សហគមន៍ ក្រុមហ៊ុនអាជីវកម្ម ព្រមទាំងវិនិយោគិនក្នុងស្រុក និង​បរទេស។

លោកស្រី Hang បាននិយាយថា ក្រៅពីការងារគ្រប់គ្រងជំងឺរាតត្បាតនេះរដ្ឋាភិបាលបានបន្តអនុវត្តន៍គោលនយោបាយជំរុញការ​អភិវឌ្ឍសង្គមសេដ្ឋកិច្ច ដើម្បីពង្រឹង​មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច និងភាពធន់របស់ខ្លួន។

លោកស្រីបានពន្យល់ថា ក្រោមគោលនយោបាយនេះ រដ្ឋាភិបាលបានខិតខំដើម្បីធានាដល់បណ្តាញផ្គត់ផ្គង់ និងពាណិជ្ជកម្ម​ទំនិញ និងសេវាកម្មនៅក្នុងប្រទេស ក៏ដូចជាជាមួយប្រទេសដទៃទៀត ខណៈដែលមានការជំរុញទៅមុខដោយកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើ​ឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ កាត់បន្ថយនីតិវិធី និងថ្លៃដើមសម្រាប់សហគ្រាស អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងភ័ស្តុភារ ព្រមទាំងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូ។

អ្នកនាំពាក្យរូបនេះបាននិយាយថា រដ្ឋាភិបាលក៏បានផ្តល់ការគាំទ្រដល់សហគ្រាស និងវិនិយោគិនក្នុងការដោះស្រាយការលំបាក​នានា ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ នេះផងដែរ ដើម្បីបន្តអនុវត្តន៍គម្រោងវិនិយោគរបស់ពួកគេនៅក្នុងប្រទេស​វៀតណាម រួមទាំងអនុញ្ញាតឱ្យអ្នកជំនាញ និងកម្មករជំនាញចូលក្នុងប្រទេសវៀតណាម ខណៈដែលកំពុងមានការធានានូវកិច្ចការពារ​ចំពោះការរីករាលដាលនេះ៕ (ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី) by AKP

អត្ថបទដែលជាប់ទាក់ទង