រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត នាខែឧសភាខាងមុខនេះ កែប្រែចុងក្រោយ ថ្ងៃទី 15 ខែ ឧសភា ឆ្នាំ 2020 ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នៅវេលាម៉ោង ៨.៣០ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ នាទីស្តីការក្រសួងយុត្តិធម៌។ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រោយពិធីប្រកាសបើកយុទ្ធនាការនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីគោលបំណង និងវិធានការមួយចំនួននៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។ ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌៖ ចែករំលែក