ករណីចុងក្រោយជាសះស្បេីយហេីយ ! ជំងឺ COVID-19ត្រូវឃ្លាតឆ្ងាយពីកម្ពុជាហើយ
រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩ សរុបចំនួន ១២២ករណីដដែល និងមានករណីជាសះស្បេីយមួយករណីថ្មីទៀត ដូច្នេះកម្ពុជាយើង មានករណីជាសះស្បេីយសរុបមានចំនួន ១២២នាក់ ស្លាប់គ្មាន ។
ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ ក្រសួងសុខាភិបាលនៅតែសំណូមពរចំពោះបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បន្តធ្វើការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យជាប្រចាំ ហើយនៅឃ្លាតឆ្ងាយពីគ្នា និងមិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
ក្រសួងសុខាភិបាលសំណូមពរយ៉ាងទទូច សូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជា ពន្យាពេលការ រៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំសប្បាយ ។ល។
ព្រមទាំងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាយេីង រកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លងកម្ពុជាបានធ្វេីតេស្តចំនួន ១៤៦៨៤ ស្មេីនឹង ៩០៣ ក្នុង១លាននាក់
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥