ឯកឧត្ដម​ អ៊ុំ​ រាត្រី ជម្រុញឲ្យអង្គភាពទាំង៣ និងមន្ទីរពាក់ព័ន្ធ ទទួលខុសត្រូវចំពោះពលករឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃតាមច្រក​របៀង​នានា


ខេត្តបន្ទាយមានជ័យ ៖ក្នុងកិច្ចប្រជុំបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានជម្រុញអង្គភាពទាំង៣ និងមន្ទីរពាក់ព័ន្ធទទួលខុសត្រូវស្រាវជ្រាវ​តាម​ចាប់ខ្លួន​មេខ្យល់ ដែល​ចលនា​អូសទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាង​តាម​ច្រក​របៀង​នានា និង​ទប់ស្កាត់​ពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ប្រទេសជិតខាង នៅព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្ត។
ក្នុងកិច្ចប្រជុំនោះឯកឧត្តម​ អ៊ុំ​ រាត្រី បានមានប្រសាសន៍បន្តថា៖ ថ្មីៗនេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន ត្រូវបាន​មេខ្យល់​នាំ​ឆ្លងដែន​ខុសច្បាប់​ចូលទៅក្នុង​ប្រទេស​ថៃ ពេលដែលប្រទេសថៃកំពុង​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល ​នៃ​ជំងឺ​កូ​វីដ​-១៩​។ ចំពោះ​ករណី​នេះ ដើម្បី​ពង្រឹង​នូវ​ការគ្រប់គ្រង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ចេញចូល​ប្រទេស​ថៃការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការពារ​នូវ​ផលប្រយោជន៍​រ​បស់បង​ប្អូន​ប្រជាពល​រដ្ឋ​ខ្មែរ និង​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំអភិបាលខេត្តត្រូវអនុវត្ត នូវវិធានការមួយចំនួន​រួមមានមានដូចជា ត្រូវកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋ ​រដ្ឋបាល​ខេត្ត​ជាបន្ទាន់ ដើម្បី​ណែនាំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​នៅតាម​ព្រំដែន​ឲ្យ​ចូលរួម​សហការគ្នា​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​ចេញ​ចូល​ឆ្លងដែន​ខុសច្បាប់​តាម​ច្រក​របៀង​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​។​

ត្រូវ​ស្រាវជ្រាវ​ស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ដែលចលនាអូសទា​អូសទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​ប្រទេសជិតខាង​តាម​ច្រក​របៀង​នានា​។​ក្នុងករណី​ដែល​សមត្ថកិច្ច ​នៃ​ប្រទេសជិតខាង​បាន​ចាប់​ឃាត់ខ្លួន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅជិត​ចូលទៅ​ប្រទេសជិតខាង​តាម​ច្រករបៀង​នានា រដ្ឋបាល​ខេត្ត ​ត្រូវ​ទំនាក់ទំនង ​និង​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច នៃ​ប្រទេសជិតខាង ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​ឲ្យ​បាន​ឆាប់ ដើម្បី​ស្នើ​ឲ្យ​សមត្ថកិច្ច​នៃ​ប្រទេសថៃ​ចាប់​បញ្ជូន​ពួកគាត់​វិល​ត្រឡប់​មក​កម្ពុជា​វិញ និង​យកចិត្តទុកដាក់​ត្រួតពិនិត្យ​សុខភាព ការអនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក និង​ការដឹកជញ្ជូន​បងប្អូន​ទៅ​កាន់​លំនៅឋាន​រៀងខ្លួន​ឲ្យ​បាន​សមស្រប​។​សព្វថ្ងៃប្រទេសជិតខាង ​នៅ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-​១៩​ហេតុនេះរដ្ឋបាលខេត្ត ​ត្រូវ​អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​របស់ខ្លួន ​កុំ​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេសថៃ​ក្នុង​រយៈពេល​នេះ​ជាដាច់ខាត​។ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការ ​និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល ​ក្នុង​ការ​បង្ការ ​ទប់ស្កាត់​ ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​។​សូម​ជម្រាប​ថា វិធានការ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ពលករ​ខ្មែរ​មួយ​ចំនួន ដែល​មាន​បំណង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ត្រូវ​ពួក​មេខ្យល់​បោកប្រាស់​យក​លុយ ហើយ​ឆ្លង​កាត់​ច្រករបៀង​តាម​ព្រំដែន​ដោយ​ខុសច្បាប់ ដែល​នាំ​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​ជាដើម៕
អត្ថបទដែលជាប់ទាក់ទង