កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលនៃបណ្តាប្រទេសសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ តាមរយៈសន្និសីទវីដេអូ ដែលមានជាង១០០ប្រទេសជាសមាជិក

នៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលនៃបណ្តាប្រទេសសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ តាមរយៈសន្និសីទវីដេអូ ដែលមានជាង១០០ប្រទេសជាសមាជិកចូលរួម។
ឯកឧត្តមរដ្ឋលេខាធិការបានអញ្ជើញធ្វើបទអន្តរាគមន៍ ដែលមានខ្លឹមសារសំខាន់ផ្តោតលើស្ថានភាពជំងឺកូវីដ-១៩ បច្ចុប្បន្ននៅកម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជាមានតែ១២២ករណី គ្មានស្លាប់ និងបានព្យាបាលជាសះស្បើយទាំង១២២នាក់ ព្រមទាំងគ្មានករណីឆ្លងសោះរយៈពេលជាងមួយខែមកហើយ។ វិធានការដែលកម្ពុជាបាននឹងកំពុងអនុវត្តន៍ ដូចជាការបង្កើតនិងអនុវត្តផែនការមេដែលមានអាទិភាពចំនួន៩ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ គណៈកម្មាការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩។
Online Meeting of the Ministers of Health of the Member States of the Non-Aligned Movement’s Contact Group in Response to COVID-19
20 May 2020, 15:00 Baku time (GMT +4) ៕ ដោយ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
