ក្រសួងសុខាភិបាលសូមស្នើរដ៏ទទូចដល់បងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់

ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ ក្រសួងសុខាភិបាលសូមស្នើរដ៏ទទូចដល់បងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
រហូតមកដល់ម៉ោង​ ៨:៤៥នាទីព្រឹក ថ្ងៃទី​២១ ខែឧសភា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ​ ។ ដូច្នោះយេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌​ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ល។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា ​ឆ្នាំ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១៥៦៦៨ ស្មេីនឹង​ ៩៦៥ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ​ ១១៥
អត្ថបទដែលជាប់ទាក់ទង