កូរ៉េខាងត្បូងមើលឃើញការដាក់ទណ្ឌកម្មឆ្នាំ២០១០ទៅលើប្រទេសកូរ៉េខាងជើង មិនមែនជាឧបសគ្គក្នុងការផ្លាស់ប្តូរអន្តរកូរ៉េ

កាលពីថ្ងៃពុធ ទី២០ ខែឧសភា២០២០ ក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា ការដាក់ទណ្ឌកម្មមួយ​ចំនួនទៅលើប្រទេសកូរ៉េខាងជើងជុំវិញការលិចនាវាចម្បាំងកូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០១០ ចាប់តាំងពីពេលនោះមកបានថមថយចុះ ហើយលែងបង្កជាឧបសគ្គដល់ការផ្លាស់ប្តូរអន្តរកូរ៉េហើយ។

អ្នកនាំពាក្យក្រសួងនេះ លោក Yoh Sang-key បានធ្វើការកត់សម្គាល់ដូចនេះនៅពេលដែលប្រទេសកូរ៉េខាងត្បូងបានប្រារព្ធខួប១០ឆ្នាំ នៃការដាក់ទណ្ឌកម្ម ដែលកូរ៉េខាងត្បូងបានដាក់ទៅលើកូរ៉េខាងជើង បន្ទាប់​ពីប្រទេសកុម្មុយនិស្តមួយនេះ បានធ្វើឱ្យលិចនាវាចម្បាំង​ Cheonan របស់កូរ៉េខាងត្បូង ដែលបានសម្លាប់នាវិកចំនួន ៤៦នាក់។

លោក Yoh Sang-key បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា «រដ្ឋាភិបាលមុនៗ បានប្រកាន់​យកវិធីសាស្រ្តដែលអាច​បត់បែនបាន និងអនុញ្ញាតឱ្យមានការលើកលែង (ក្នុងការអនុវត្តការដាក់ទណ្ឌកម្ម) ការដាក់ទណ្ឌកម្មមួយផ្នែកធំស្ទើរតែបាត់បង់​ប្រសិទ្ធភាព»។

លោកបាននិយាយបន្ថែមថា «ដូច្នេះ រដ្ឋាភិបាលរបស់យើងមិនចាត់វិធានការថ្ងៃទី ២៤ ខែឧសភាទាំងនោះទេ ដែលវាជាឧបសគ្គ​រារាំងដល់ការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយកូរ៉េខាងជើង។ រដ្ឋាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បី​ពង្រីកលំហនៅក្នុងទំនាក់ទំនងអន្តរកូរ៉េ នឹងបង្កើតសន្តិភាពពិតប្រាកដនៅលើឧបទ្វីបកូរ៉េ»៕ by AKP

អត្ថបទដែលជាប់ទាក់ទង