ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រកឃេីញករណីកូវីដ-១៩ ម្នាក់ថ្មីទៀត ធ្វេីដំណេីរពីប្រទេសហ្វីលីពីន ឆ្លងកាត់កូរ៉េខាងត្បូង
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រកឃេីញករណីកូវីដ-១៩ ម្នាក់ថ្មីទៀត គាត់ជាជនជាតិខ្មែរ ធ្វេីដំណេីរពីប្រទេសហ្វីលីពីន ឆ្លងកាត់កូរ៉េខាងត្បូង វិលត្រលប់មកប្រទេសកម្ពុជាយេីងនៅយប់ថ្ងៃទី២១ ឧសភា ២០២០ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១៥៨៣០ ស្មេីនឹង ៩៧៤ ក្នុង១លាននាក់
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥