ពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចំនួន២ គឺភូមិតាខ្មៅ និងភូមិតាខ្មៅ២

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានប្រារព្ធពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចំនួន ០២ គឺភូមិតាខ្មៅ និងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាព លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ និងលោក សុក កាន់ណារិទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល និងអាជ្ញាធរភូមិ សង្កាត់ ដែលមានប្រជាពលរដ្ឋដែលជាម្ចាស់ដីចូលរួម ចំនួនជាង ១១០នាក់៕






