ក្រសួងទេសចរណ៍៖ ពីរសប្ដាហ៍នេះ ភ្ញៀវទេសចរក្នុងស្រុក បានបន្តកើនឡើងជាបណ្ដើរៗវិញហើយ
ភ្នំពេញ៖ បើតាមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ រយៈពេលពីរសប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះ ចលនាភ្ញៀវទេសចរក្នុងស្រុក បានបន្តកើនឡើងជាបណ្ដើរៗវិញហើយ ជាក់ស្ដែងភ្ញៀវទេសចរប្រមាណជាង ២៥ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ដែលមានការកើនឡើងជិត ៤៧ភាគរយ បើធៀបនឹងពីរសប្តាហ៍ចុងខែមុន។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងថា ក្នុងចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិប្រមាណ ២៥៣២៥៦នាក់ កើនឡើង ៤៦,៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤២៨៥ នាក់កើនឡើង ៧,៤៧ ភាគរយ។