អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ​នឹងអាចទទួលយន្តហោះធំៗដូចជាAirbus A350-1000 និង Boeing 777-300ER

ខេត្តព្រះសីហនុ៖ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា Cambodia Airports បានឲ្យដឹងនៅថ្ងៃទី២២ ខែឧសភានេះថា ការពង្រីកនិងជួសជុលផ្លូវហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានបញ្ចប់មុនគម្រោង។

ក្រុមការងារបានប្រារព្ធពិធីដ៏សំខាន់មួយ នៅពេលដែលបានបញ្ចប់ការងារផ្លូវហោះហើរក្រាលកៅស៊ូចម្ងាយ ៣៣០០ម៉ែត្រ ដែលសំរេចមុនកាលកំណត់ជិត ១ខែកន្លះ និងដំណាក់កាលចុងក្រោយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលនៅសេសសល់ គឺការងារដាក់តំឡើងភ្លើងបំភ្លឺផ្លូវហោះហើរ ដែលគួរតែត្រូវបានបញ្ចប់នៅដើមពាក់កណ្តាលឆ្នាំខាងមុខនេះ។ បើតាមក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាក្នុងពេលឆាប់ៗនេះអាកាសយានដ្ឋាននឹងអាចទទួលយន្តហោះធំៗ ដូចជា Airbus A350-1000 និង Boeing 777-300ER និងមានជើងហោះហើរត្រង់ឆ្ងាយ ទៅមកពីខេត្តព្រះសីហនុ។ ​គួរជម្រាបថា គម្រោងនេះបានចាប់ផ្តើមនៅខែកក្កដាឆ្នាំ២០១៨មកម្លេះ ដោយមានក្រុមការងារពី ៣៥០ ទៅ ៤០០នាក់ នៅក្នុងពេលវេលាដ៏មមារញឹកមួយដែលត្រូវបានចែកចេញជាពីរវេន (វេនមួយថ្ងៃ និងវេនមួយយប់) ធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍។

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានអបអរសាទរដល់ក្រុមការងារទាំងអស់សម្រាប់សមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍នេះ សំរេចបានដោយសុវត្ថិភាព ស្របតាមស្តង់ដារដែលមានគុណភាពខ្ពស់ និងមិនមានការរំខានដល់ប្រតិបត្តិការ ក្រុមហ៊ុនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូទាំងអស់ ក្រុមហ៊ុនអាកាសចរណ៍ អាជ្ញាធរ និងអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសសម្រាប់ការសំរបសំរួលនៃគំរោងយ៉ាងល្អ និងមានប្រសិទ្ធភាពបំផុតក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ៕​by SN

អត្ថបទដែលជាប់ទាក់ទង