បុរសម្នាក់បើកបរមិនប្រយ័ត្ន រេចង្កូតបុកជាមួយដើមឈើបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ខេត្តព្រះសីហនុ៖ នៅវាលាម៉ោងជាង ៩.៣០នាទីត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ប្រភពព័ត៌មានពីពលរដ្ឋប្រាប់ថា មានបុរសម្នាក់បានបើករថយន្តដឹកដីមួយគ្រឿងទៅបុកនឹងដើមឈើបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងដោយមិនដឹងពីមូលហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងនោះផងដែរគេមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរនៅឡើយទេ ៕
សូមបងប្អូនបើកបរប្រុងប្រយ័ត្នទាំងអស់គ្នា! by Chum Phearum

