តោះទៅលេងខ្នងផ្សា ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីនប្រភេទ



ការធ្វេីដំណេីរពីភូមិទៅដល់ជេីងភ្នំ យេីងអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង បន្ទាប់មកត្រូវដេីរដោយថ្មេីរជេីងឡេីងភ្នំ តាមផ្លូវមិនពិបាកណាស់ណាទេ មានដីរាប និងទួល សម្រាប់អ្នកដេីរលឿនល្មម និងមិនសូវឈប់សម្រាកអាចំណាយពេលប្រមាណ ៤-៥ម៉ោង ឬលេីសពីនេះទេីបទៅដល់កំពូលភ្នំ គួរដាក់ទឹកសម្រាប់ញាំយ៉ាងតិចម្នាក់១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វេីដំណេីរ យេីងអាចច្រកទឹកសម្រាប់ញាំតាមផ្លូវបាន តែគួរមានប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ ។

