ពិធីចែកអំណោយមនុស្សធម៏ ប្រារព្ធធ្វើនៅបរិវេណសាលាសង្កាត់បឹងកន្សែងនិងសង្កាត់ឡាបានសៀកក្រុងបានលុង


មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ក្នុងនាមឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ ញាន ទិត្យចិន្តា បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋជាជនងាយរងគ្រោះទាំងអស់ក្នុងក្រុងបានលុង ដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដែលជានិច្ចជាកាល សម្តេចទាំងពីរតែងតែគិតគូរខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានវត្តមានកាកបាទក្រហមចុះជួយជានិច្ច»។

លោកជំទាវ ញាន ទិត្យចិន្តា បានគូសបញ្ជាក់ថា ដោយសារការឆ្វេងយល់និងដឹកនាំដ៍ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឃុមគ្រងការសាយភាយជំងឺកូវីដ-១៩ ដែលធ្វើឲ្យស្ថានការណ៍ជំងឺនេះនៅកម្ពុជាមានលក្ខណៈល្អប្រសើរ គឺអាចគ្រប់គ្រង និងការពារការឆ្លងបន្តបាន ប៉ុន្តែទោះជាយ៉ាងនេះក្តី គឺយើងមិនត្រូវភ្លេចខ្លូននោះឡើយ។ លោកជំទាវ បានក្រើនរំលឹកថា បើទោះបីនាពេលនេះ អ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថាជាសះស្បើយទាំងអស់ទៅហើយក្តី តែយើងមិនត្រូវភ្លេចខ្លួននោះឡើយ ដោយអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នានោះទេ។

លោកជំទាវបាន បន្ថែមថា ជាពិសេសអាជ្ញាធរក្រុង-ស្រុក ឃុំ -សង្កាត់ ត្រូវបន្តរួមសហការគ្នាបញ្ជ្រាបការយល់ដឹង និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តដែលបានដាក់ចេញ ឲ្យជ្រួតជ្រាបដល់ពលរដ្ឋក្នុងសហគមន៍ ធ្វើយ៉ាងណាដើម្បីការពារទប់ស្កាត់ ការឆ្លងរីករាលដល់ជំងឺកូវីដ-១៩ជាថ្មី ដែលជារលកទី២នោះ។

សូមបញ្ជាក់ថាអំណោយមនុស្សធម៌ដែលត្រូវចែកជូននាពេលនេះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួ ត្រីខ ១យួ ខោអាវ ១កញ្ចប់ និងថវិកាចំនួន២ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង