ចំនួនសរុបកូវីដ-១៩ គឺ ១២៤នាក់ដដែល ចំនួនសំរាកពេទ្យ ២នាក់ ជាសះស្បេីយហេីយចំនួន ១២២នាក់ និងស្លាប់គ្មាន
រហូតដល់ម៉ោង ៨:៣០ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលពុំរកឃេីញជំងឺកូវីដ-១៩ថ្មីទេ ចំនួនសរុបកូវីដ-១៩ គឺ ១២៤នាក់ដដែល ចំនួនសំរាកពេទ្យ ២នាក់ ជាសះស្បេីយហេីយចំនួន ១២២នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០
យេីងបានធ្វេីតេស្តចំនួន ១៦៦៤២ ស្មេីនឹង ១០២៤ ក្នុង១លាននាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥