មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ពិភាក្សាជាមួយតំណាងធនាគារពិភពលោក ស្តីពីការចាប់ផ្តើមអនុវត្តន៍គម្រោ​ង​​លើការគ្រប់គ្រងទឹ​កក្នុង​អាង​ទ​ន្លេមេគង្គ

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេ​ខាធិ​កា​រ​ក្រ​សួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បាន​ដឹកនាំក្រុមការងាររបស់ក្រសួង ទទួលជួប ពិភាក្សាជាមួយមន្ត្រីទ​ទួលបន្ទុ​កលើ​ការ​ងារ​គ្រប់​គ្រង​ទឹ​ក ​រ​ប​ស់​ស្ថា​ន​តំ​ណា​ង​ធនាគារពិភព លោក WB ប្រចាំប្រទេសកម្ពុជា ​ តំណា​ង​ឱ្យ​លោ​ក​ជំ​ទា​វ​ ​Inguna Dobraja ប្រធា​ន​គ្រប់គ្រង WB កាលពីថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូ​វ​នឹ​ង​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ២០២០។យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ការជួបប្រជុំ របស់ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នឹងតំណាង WB នោះ​ក្នុង​បំ​ណ​ង​ធ្វើការចាប់ផ្តើមអនុវត្តន៍គម្រោងទ្រង់ទ្រាយធំ ដោយ ប្រើវិធានការចម្រុះលើការគ្រ​ប់គ្រ​ង​ទឹ​ក​ក្នុ​ង​អា​ងទន្លេមេគង្គ និងអាងរងរបស់វាចំនួន ១០តំបន់ ដោយគ្រ​បដ​ណ្តប់​លើ​ប្រ​ព័​ន្ធ​ធា​រា​សា​ស្ត្រ​​ចំ​នួន ១១៣កន្លែង ចាប់តាំងពីតំបន់ ៣S ពីតំបន់ទន្លេសេកុង ទន្លេសេសាន ទ​ន្លេ​ស្រែ​ព​ក​ និងតំបន់៤P។

សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសហការយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF និង WB ធ្វើកា​រក​សាង​បាននូវផែនការការងារមេនេះ ជាយូរមកហើយក្នុងទុនវិនិយោគដ៏ធំសម្បើម រង់ចាំ​តែកា​រ​អ​នុវត្តប៉ុណ្ណោះ។​

ចំពោះការអនុវត្តន៍លើគម្រោងដ៏ធំមួយនេះដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ WB លើវិស័យទឹក ពីមុនមកនោះ គឺក្រសួងធនធានទឹក និងឧតុនិយម MOWRAM ក្រសួង​MEF និងWB នឹងធ្វើការអនុវត្តការងារទាំងនេះដល់តំបន់ស្ទឹងសែន និងស្ទឹងជីនិត ក្នុង​ខេ​ត្ត​កំ​ព​ង់​ធំ ទៀតផង។ គម្រោងការទាំងនេះ គឺក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងធនាគារពិភពលោកបានយល់ព្រមគ្នារួចហើយៗ ក៏បានបញ្ចប់ទៅដោយរលូន ក្រោមស្មារតីសាមគ្គីភាពឯកភាពគ្នាយ៉ាងស្និទ្ធស្នាល នឹងត្រៀមអនុវត្តន៍ការងារផងដែរ៕ by AKP

អត្ថបទដែលជាប់ទាក់ទង