បេីករថយន្ដវ៉ាជែងបាត់ម្ចាស់ការ ផ្ងាជេីងលេីផ្លូវជាតិ១៣០ ឃុំរលាំងចក
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លើផ្លូវលេខ ១៣០ ត្រង់ចំណុចភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្តដឹកថ្ម ១គ្រឿង ម៉ាក FUSO ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-2889 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-7090 បើកបរដោយឈ្មោះ ហឿន រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំបេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
តាមការឲ្យដឹងពីអ្នកបើកបររថយន្ដប្រាប់ថា មានរថយន្តមួយគ្រឿងទៀតប្រភេទបែន ក្បាលព៌ណស (មិនចាំស្លាកលេខ) បានបេីកវ៉ាជែងក្នុងទិសដៅស្របគ្នា ពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ទន្ទឹមគ្នារថយន្ដនោះបានរេចង្កូតមកគៀករថយន្ដខ្លួន ដោយសារតែស្ថានភាពគ្រោះថ្នាក់ខ្លួនបានយកចង្កួតអែមខាងស្ដាំដៃ ប៉ុន្ដែស្ថានភាពមិនអំណោយផល ក៏កាច់ក្រឡាប់តែម្ដងទៅ ។
ក្នុងហេតុការណ៍ខាងលេី មិនបណ្តាលឲ្យមានការរងរបួសធ្ងន់ធ្ងរនោះទេនិងមិនមានការប៉ះទង្គិចរវាងអ្នកធ្វេីដំណេីរឆ្លងកាត់លេីកំណាត់ផ្លូវខាងលេីដែរ។ តាមការបញ្ជាក់ពីរសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក.ខេត្ត ដែលចុះអន្ដរាគមន៍ភ្លាមៗក្រោយកេីតហេតុថា កត្ដាដែលនាំឲ្យគ្រោះថ្នាក់បណ្ដាលឲ្យក្រឡាប់រថយន្តដឹកថ្ម គឺមកពីរការបាត់ម្ចាស់ការក្នុងការបញ្ជាគ្រប់គ្រងដៃចង្កួតរថយន្ដ ព្រោះតែមានមហន្ដរាយបង្កឡេីងដោយរថយន្ដមួយទៀត ដែលបេីកបរក្នុងស្ថានភាពវ៉ាជែងផ្លូវតូចចង្អៀតមិនអំណោយផលក្នុងការអនុញ្ញាតឲ្យរថយន្តអាចធ្វេីការវ៉ាបាន ។
បច្ចុប្បន្នតំណាងក្រុមហ៊ុនរថយន្តដឹកថ្មបានមកស្ទួចយករថយន្ដចេញពីកន្លែងកេីតហេតុនិងបានបញ្ជូនសំណុំរឿងមកការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីពិនិត្យនិងចាត់ការតាមនីតិវិធី ៕
គោរពច្បាប់ចរាចរណ៍ ស្រលាញ់ជីវិតអ្នក និងអ្នកដទៃ!!!