ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញករណីឆ្លងកូវីដ១៩ ចំនួន១ករណីទៀត ជាករណីនាំចូល ខណៈអ្នកជំងឺ១នាក់ទៀតជាសះស្បើយ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDCរកឃេីញ១ករណីថ្មី​ និងជាសះស្បេីយ១នាក់ ដែលរហូតមកដល់ម៉ោង​ ៧:១០​ព្រឹក ថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ២០២០​ កម្ពុជាយេីងរកឃេីញជំងឺកូវីដ-១៩​ មួយករណីថ្មីទៀត​ (នាំចូលពីក្រៅប្រទេស) ចំនួនសរុបកូវីដ-១៩​ កេីន១២៥នាក់​ ចំនួនសំរាកពេទ្យ២នាក់​ ជាសះស្បេីយហេីយ​ចំនួន ១២៣​នាក់​ និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
កម្ពុជាយេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ល។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
អត្ថបទដែលជាប់ទាក់ទង