ថ្នាំឆ្កួតទៀតហើយ នគរបាលស្រុកពញាឮ ឃាត់ខ្លួនយុវជនគ្រឿងញៀន៣នាក់
ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកពញាឮចុះធ្វើការបង្រ្កាប់ការជួញដូរគ្រឿងញៀនដោយខុសច្បាប់នឹងឃាត់ខ្លួនបានយុវជនសង្សយ័ចំនួន៣នាក់ ករណីនេះធ្វើឡើងនៅថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ នៅចំណុចភូមិថ្នល់បត់ ឃុំកោះចិនស្រុកពញាឮ ខេត្តកណ្តាល។
ក្នុងករណីបង្រ្កាបនោះឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ៖
១.ឈ្មោះ យ៉ាន់ សុផារាជ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ជាមុខសញ្ញាសកម្ម(ឃាត់ខ្លួន)។
២.ឈ្មោះ សឿង ចាន់ណា ហៅ គ័ង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាលជាមុខសញ្ញាសកម្ម(ឃាត់ខ្លួន)។
៣.ឈ្មោះ ម៉ាន សូយ៉ានី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួន។
បញ្ជាក់ជូនកម្លាំងនគរបាលរឹបអូសបានវត្ថុតាងមានសារធាតុញៀន មេតំហ្វេតាមីន(ice) ចំនួន ១៣កញ្ចប់(ធំ១កញ្ចប់-មធ្យម២កញ្ចប់និងតូច ១០កញ្ចប់)ទម្ងន់ ២,៦០ក្រាម ទូរស័ព្ទដៃ៤គ្រឿង (ម៉ាក NOKiA ចុចពិល ១, oppo ១ , ViVo ១ និង iPhone ហ្វាយ ១)និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន ។
បើយោងតាមសមត្ថកិច្ចឲដឹងថា នៅថ្ងៃកើតហេតុ កម្លាំងនគរបាលផ្នែកជំនាញស្រាវជ្រាវមុខសញានៃអធិការស្រុក ដោយបានទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមក ថាមានក្រុមមុខសញ្ញាគ្រឿងញៀន ធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មនៅក្នុងភូមិថ្នល់បត់(ហៅភូមិថ្មី) ឃុំកោះចិន។
ភ្លាមនោះកម្លាំងផ្នែកជំនាញបានចុះសហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំដើម្បីសាវជ្រាវនឹងឃ្លាំមើលពីសកម្មភាពមុខសញាខាងលើ។ លុះដល់ម៉ោងកើតហេតុ ជនសង្សយ័ឈ្មោះ យ៉ាន់ សុផារាជ ហៅរាជ បានចេញធ្វើសកម្មភាព យកថ្នាំញៀនមកលក់ឲ្យគេនៅលើចិញ្ចើមផ្លូវ ភ្លាមនោះកម្លាំងនគរបាលយើង បានចាប់ឃាត់ខ្លួន និងឈានទៅចាប់ឃាត់ខ្លួន ជនសង្សយ័ឈ្មោះ សឿង ចាន់ណា ហៅគ័ង ជាមុខសញាសកម្ម និងឈ្មោះ ម៉ាន សូយ៉ានី ព្រមទាំងចាប់យកវត្ថុតាង បានដូចខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ថ្នាំញៀនដែលយកមកធ្វើសកម្មភាពលក់ដូរនេះ គឺយកមកពីឈ្មោះ រាក់ ហៅ យួន ភេទប្រុស ទីលំនៅ ភូមិលេខ៧ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ដោយ សភារាជ