វត្ថុបុរាណ រូបសំណាកព្រះគោធ្វើអំពីថ្មមួយ ត្រូវបានប្រជាពលរដ្ឋភ្ញាក់រលឹកប្រគល់រូបព្រះគោនេះមកឲ្យ សមត្ថកិច្ចវិញ
ខេត្តព្រះវិហារ៖ ស្តីពីការទទួលវត្ថុបុរាណ រូបព្រះគោធ្វើអំពីថ្ម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង១២.១៤នាទី ដោយមានការដឹកនាំ ពីលោក ឧត្ដមសេនីយ៍ទោ សួស សុខដារ៉ាស្នងការនគរបាលខេត្ត បញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរៈសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត និងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាង សហការណ៍ជាមួយអាជ្ញារធរភូមិ ចុះស្រាវជ្រាវរុករករូបសំណាកព្រះគោ ដែលជាវត្ថុបុរាណ ប្រជាពលរដ្ឋបានប្រទះឃើញ រួចបានបាត់ទៅវិញ ជាបន្ទាន់ ក្រោយពីបានស្រាវជ្រាវរួចមកប្រជាពលរដ្ឋម្នាក់ឈ្មោះ លាក់ ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្តខេត្តព្រះវិហារ បានសហការណ៍ និងភ្ញាក់រលឹកប្រគល់រូបព្រះគោនេះមកឲ្យ សមត្ថកិច្ចវិញ ដើម្បីប្រគល់ជូនកម្លាំងជំនាញបេតិកភ័ណ្ឌ យកទៅរក្សាទុកជាបណ្ដោះអាសន្ន និងអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំបន្តទៀត ៕