ពលរដ្ឋដែលគាំទ្រគម្រោងសាងសង់ពហុកីឡាដ្ឋានខេត្ត ខណៈមន្ត្រីបន្តដោះស្រាយផលប៉ះពាល់
ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋគាំទ្រនិងចូលរួមអនុវត្តគម្រោងសាងសង់ពហុកីឡាដ្ឋានខេត្ត(ស្តាត) ខណ:មន្ត្រីពាក់ព័ន្ធបន្តដោះស្រាយផលប៉ះពាល់ដីធ្លីជាមួយពលរដ្ឋដែលមានលំនៅឋាន សំណង់ទាំងចម្ការនិងទីបញ្ចុះសពជាដើម។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលខាងដោះស្រាយផលប៉ះពាល់និយាយក្នុងកិច្ចប្រជុំពិភាក្សា និងដោះស្រាយផលបះពាល់ជាមួយពលរដ្ឋនិងអ្នកពាក់ព័ន្ធនៅសាលាខេត្តនាថ្ងៃទី០៩ ខែមិថុនាថា: គម្រោងសាងសង់ពហុកីឡាដ្ឋានឬស្តាតខេត្តបន្ទាយមានជ័យស្ថិតនៅម្តុំភ្នំដូងព្រះ សង្កាត់អូរអំបិល និងភ្នំខ្លាកូនចាស់ សង្កាត់កំពង់ស្វាយកណ្តាល ក្រុងសិរីសោភ័ណ។
គម្រោងនេះអាចរពង្រីកទំហំពី ៥,៥ហិចតានៅជំហានដំបូង ទៅដល់១៣ឬរហូតលើស២០ហិកតានោះ ក៏កើនផលប៉ះពាល់នឹងពលរដ្ឋប្រមាណ ៣៥គ្រួសារ ដែលមានដីចម្ការ ដីលំនៅឋានឬសំណង់ទាំងកិច្ចការទាំងពួង ដីគោកខ្មោច(ដីកប់សពតាមសាសនាព្រះពុទ្ធ សាសនាគ្រឺស្ទ និងបែបជំនឿសែស្រឡាយចិន) រាប់រយជាដើមហើយត្រូវបានបញ្ចប់ នៅសល់តែ៣ករណីដីផ្នូរកប់សព១ករណី និងដីលំនៅដ្ឋានក្នុងបរិវេណគម្រោងអិវឌ្ឍន៍២ករណី។
ប៉ុន្តែមកទល់ពេលនេះ មន្ត្រូីក្រុមការងារគ្រប់ថ្នាក់ បានដោះស្រាយផលបះពាល់ រួមទាំងការបើកផ្លូវទទឺង២០ម ចំនួន៣ខ្សែដំបូងៗ ជាមួយពលរដ្ឋបានភាគច្រើនហើយ។
បងប្អូនពលរដ្ឋមួយចំនួនដែលកំពុងស្ទុះទៅរកការដោះស្រាយផលប៉ះពាល់ ៈ
១.ករណីសំណេីអន្តរាគមន៍លេីផ្នូរសពនៅសល់ចំនួន២កន្លែង ដែលពុំទាន់ទទួលយកសំណងស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
២.ឈ្មោះ បាន សុភាព ស្នេីសុំប្តឹងអន្តាគមន៍ លេីករណីឈ្មោះ តាន់ គឹមហួត តំណាងឲ្យក្រុមហ៊ុន ធ្វើបង្គោលរបងនិងយកសំណាញ់លួសមកហ៊ុមព័ទ្ធលេីដីរបស់ពួកគាត់ ស្ថិតនៅសង្កាត់អូរអំបិល និងសង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
៣.ឈ្មោះ តាំង ម៉េងហុង និង ប្រពន្ធឈ្មោះ អីុវ ធារ៉ា ស្នេីសុំអន្តាគមន៍ចំពោះ ក្រុមហ៊ុន អុី អិល អេច (ខេមបូឌា)ឌីវេឡមេន ដែលបានឈួសឆាយរំលោភលើដីកម្មសិទ្ធិ របស់គាត់អស់ទំហំ ៣០មx៤០ម នៅភូមិអូរអំបិល សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ។បងប្អូនពលរដ្ឋ បាននិយាយថា: គម្រោងអភិវឌ្ឍន៍របស់រដ្ឋនេះ ពួកគាត់គាំទ្រនិងចូលរួមអនុវត្តជាមួយអាជ្ញាធរនិងសមត្ថកិច្ច តែសូមឲ្យបើកចំហរ ទទួលស្តាប់និងដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋដោយត្រង់ទៅទៅត្រង់មកនិងជាក់ស្តែងចំពោះមុខ៕