Detail Top Banner

គ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ មករក្សាទុកនៅផ្ទះ​ចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចំរុះសែនពីហួសចិត្តដោយឃើញគ្រួសារ១បានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ មករក្សាទុកនៅផ្ទះ​ចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេងស មត្ថកិច្ចបានប្រទះឃើញនៅវេលាម៉ោង៨ព្រឹកនៅថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០២០នេះ​ នៅភូមិទំនប់ដាច់​ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​ ។សមត្ថកិច្ចចំរុះបានឲ្យដឹងថាគ្រួសារដែលប្រមូលគ្រាប់មីនប្រឆាំងមនុស្ស​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ មមករក្សាទុកនៅផ្ទះចងព្យួរនៅលេីដេីមអំពិលនោះមានគ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់ ហេីយគ្រាប់មីនភាគច្រេីននៅមានប្រសិទ្ធភាពផ្ទុះនៅឡើយហើយវាមានគ្រោះថ្នាក់បំផុត។សមត្ថកិច្ចចំរុះបានឲ្យដឹងទៀតថាគ្រួសារមួននេះប្រកបមុខរបរដេីរសុីឈ្នួលដោះមីននៅតាមចំការ រឺដីចាស់ដែលមានគ្រាប់មុីនក្រោយពីដោះបានប្រមូលយកមកទុកនៅផ្ទះស្របពេលខ្លះចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង។សមត្ថកិច្ចចំរុះបានឲ្យដឹងទៀតថាគ្រួសាររូបនេះ ត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រេីប្រាស់និងរក្សាទុកគ្រាប់មីនផង​ ប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផង។ចំណែកគ្រួសារនេះមានជីវភាពលំបាកណាស់រូបរាងស្បែកដណ្តប់ឆ្អឹងករណីនេះសំណាងណាស់ ដែលមិនទាន់ផ្ទុះឬគ្មានក្មេងៗលេង​វា ព្រោះវាងាយផ្ទុះណាស់។ក្នុងនោះសមត្ថកិច្ចចំរុះបានធ្វើការ
អំពាវនាវប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសុវត្ថិភាពពីគ្រាប់មីន​ ដោយឃេីញអ្នកណាម្នាក់ប្រេីប្រាស់​ ឬរក្សាទុកគ្រាប់មីន​ ត្រូវរាយការណ៍មកសមត្ថកិច្ចរួមមានអាជ្ញាធរមូលដ្ឋាន​ ឬកងកំលាំងនគរបាល​ ឬកំលាំងសុីម៉ាកជាបន្ទាន់ដើម្បីចុះទៅពិនិត្យនិងយកទៅកំទេចចោលដើម្បីជាសវាងពីការផ្ទុះស្លាប់ដល់ប្រជាពលរដ្ឋ៕
អត្ថបទដែលជាប់ទាក់ទង