កិច្ចប្រជុំស្ដាប់របាយការណ៍វាយតម្លៃរបស់ក្រុមការងារពង្រឹងយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅឃុំ សង្កាត់ នៃខេត្តកែប និងខេត្តកំពត
ខេត្តកំពត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្ដាប់របាយការណ៍វាយតម្លៃរបស់ក្រុមការងារពង្រឹងយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅឃុំ សង្កាត់ នៃខេត្តកែប និងខេត្តកំពត.
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍វាយតម្លៃរបស់ក្រុមការងារពង្រឹងយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅឃុំ សង្កាត់ នៃខេត្តកែប និងខេត្តកំពត។ ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ការបង្កើតច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្ម យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ០០២ សណន ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ក្រុមប្រឹក្សាឃុំ សង្កាត់គោលដៅទាំងអស់ បានដាក់ចេញនូវដីកាសម្រេចរបស់ខ្លួនក្នុងការបង្កើត ‘‘ច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្ម’’ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ខេត្តចំនួនពីរ គឺ ខេត្តកែប និងខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ដើម្បីផ្ដល់សេវាសាធារណៈឱ្យកាន់តែមានភាពងាយស្រួលជូនប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការប្រកាសតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ត្រី ឈុន វណ្ណា ជាប្រធាននាយដ្ឋានស្តីទី គ្រប់គ្រង់ព័ត៌មានវិទ្យាផងដែរ៕ ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម