ភាពតានតឹងរវាងចិន និងឥណ្ឌាបានធូរស្រាលវិញ ក្រោយភាគីទាំងពីរដកកងទ័ពពីព្រំដែន

ទាំងកងទ័ពចិន និងឥណ្ឌាបានព្រមព្រៀងកាត់បន្ថយកងទ័ពចេញរៀងខ្លួនពីព្រំដែន ដែលកំពុងប្រឈមមុខដាក់គ្នាក្រោយមេទ័ពជាន់ខ្ពស់រវាងប្រទេសទាំងពីរបានជួបពិភាក្សាគ្នាដើម្បីបញ្ចប់វិវាទ។
ចាប់តាំងពីខែមេសាមក មានទាហានចិននិងឥណ្ឌារាប់រយនាក់បានប្រឈមមុខដាក់គ្នានៅតំបន់វាលរហោស្ថានទឹកកក Ladakh ដាច់ស្រយាលនៃខ្ពង់រាបជួរភ្នំហិមាល័យរហូតមានការផ្ទុះអាវុធមួយប្រាវផង។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានអះអាងថាភាគីចិនបានយល់ព្រមដកទ័ពដើម្បីស្ថានភាពវិលទៅប្រក្រតីវិញ។
ប្រទេសឥណ្ឌានិងចិនធ្លាប់មានផ្ទុះសង្គ្រាមរយៈពេលខ្លីរឿងជម្លោះព្រំដែនរបស់ពួកគេកាលពីឆ្នាំ១៩៦២ ហើយមកទល់នឹងពេលនេះនៅមិនទាន់អាចដោះស្រាយបញ្ហាជម្លោះព្រំដែនបានបើទោះបីជាពួកគេបានពិភាក្សាគ្នាអស់២ទសវត្សមកហើយ។ ភាពតានតឹងតែងផ្ទុះឡើងវិញជារឿយៗ៕ ប្រភព៖ CNN and sabay

