សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិ មុទិតា ព្រះអង្គសព្វព្រះហឫទ័យរៀបចំអំណោយសប្បុរសធម៌មូលនិធិ មុទិតា មួយចំនួនចែកជូនប្រជារាស្ត្រ

ដោយទតឃេីញបញ្ហាប្រឈមនាពេលបច្ចុប្បន្នស្តីអំពីស្ថានភាពវិបត្តិជំងឺcovid 19 និងព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនជនរួមជាតិជាពិសេស លោកពូ អ្នកមីង ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវទុក្ខលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ អញ្ជើញនាំបុត្រធីតារបស់ខ្លួនមកទទួលការពិនិត្យព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារ គន្ធបុប្ផា ក្បែរព្រះបរមរាជវាំង នាវេលាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិ មុទិតា ព្រះអង្គសព្វព្រះហឫទ័យរៀបចំអំណោយសប្បុរសធម៌មូលនិធិ មុទិតា មួយចំនួនចែកជូនពួកគាត់ ដោយម្នាក់ៗទទួលបាន :
-បាយ ជាមួយប្រហុកគ្រឿង ចំនួន ១ប្រអប់
-ទឹករ៉ែធម្មជាតិ ឡូណា ១ដប
-ថ្នាំពេទ្យ ១កញ្ចប់ បំពង់ហឺត ប្រេងកូឡា Neotica Balm
-ម៉ាស ក្រម៉ាស្នាព្រះហស្ថ ចំនួន១ ម៉ាសពេទ្យ ចំនួន២ និងថវិកា ១០០០០៛ ។
















